ព័ត៌មានជាតិ

កាន់តែសាហាវហើយ! យុវជនម្នាក់ត្រូវជនសង្ស័យ ២នាក់ វាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅសង្កាត់បឹងទំពុន១

ភ្នំពេញ: ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងប្រដាប់ ដោយដែកគាស់ ១ដើម និងយកមួកសុវត្ថិភាព វាយទៅលើយុវជនម្នាក់ ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេចរួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៤០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណុចមុខផ្ទះ៣៣ តាមបណ្តោយផ្លូវលេខបេតុង៧៧BT ដែលស្ថិតក្នុងភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

តាមប្រភពពីមិត្តភ័ក្កិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿងម៉ាក suzuki let ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2GB-0008 បានជូនមិត្តភក្កិម្នាក់ទៅផ្ទះនៅម្ដុំចាក់សំរាមចាស់ ក្រោយពីជូនមិត្តភក្កិដាក់ផ្ទះរួចជនរងគ្រោះជិះម៉ូតូត្រឡប់មកផ្ទះវិញ លុះជិះម៉ូតូមកដល់ចំណុចមុខផ្ទះរៀបនឹងចាក់សោចូលផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំផ្លាកលេខបានមកអែបជនរងគ្រោះ រួចទាញមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ និងយកដែកគាស់ ១ដើម មកគំរាមរកវាយបន្ថែមទៀត ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យករួចខ្លួនសិន។
បន្ទាប់មកជនសង្ស័យមានឱកាសបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាព។

សូមបញ្ជាក់ថា៖ រកណីនេះសមត្ថកិច្ចមូលដ្ឋានហាក់បីមានការលាក់លៀម មិនចង់បញ្ជាក់ហេតុការណ៍នេះឲ្យបានច្បាស់នោះទេ ព្រោះនូវស្រាវជ្រាវបន្ត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់