ព័ត៌មានជាតិ

មុខសញ្ញាក្រុមលួចគាស់ផ្ទះយ៉ាងសកម្មត្រូវបានបង្ក្រាបបានមួយសំបុកបន្ទាប់ពីធ្វើសកម្មភាពចូលលួចគាស់ ក្នុងសាលាមត្តេយ្យ

កណ្តាល: ដោយមានការសហការខិតខំស្រាវជ្រាវរបស់ផ្នែកជំនាញយុត្តិធម៍និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅនិងមានការចង្អុលបង្ហាញពីអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកម្លាំងបានធ្វើការបង្ក្រាបបានក្រុមចោរលួចគាស់ផ្ទះយ៉ាងសកម្មក្នុងក្រុងតាខ្មៅ ករណីលួច គាស់បន្ទប់ទីចាត់ការសាលា ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
ចំណុច: សាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ១នាក់៖
-ឈ្មោះទូច លីណា ភេទស្រី អាយុ៤៣ឆ្នាំ
មុខរបរ គ្រូបង្រៀន ជនជាតិខ្មែរ ស្នាក់នៅ: ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ៣នាក់
១.ឈ្មោះបុត្រ គង់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ : ក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
២.ឈ្មោះសូទី សូអុី ហៅពយ ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះហ៊ុយ វន្នី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ (ឃាត់ខ្លួន)។

*សម្ភារ:បាត់បង់:
-កុំព្យូទ័រLaptopម៉ាកDELLពណ៌ខ្មៅចំនួន២គ្រឿង។
-ធុងបាសម៉ាកM.musicចំនួន១គ្រឿង។

*វត្ថុតាងចាប់យក:
-កុំព្យូទ័រLaptopម៉ាកDELLពណ៌ខ្មៅចំនួន១គ្រឿង(របស់ជនរងគ្រោះ)។
-ធុងបាសម៉ាកM.musicចំនួន១គ្រឿង(របស់ជនរងគ្រោះ)។
-កាបបូបដៃពណ៌ខ្មៅចំនួន២(របស់ជនសង្ស័យ)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦សន្លឹក។
-កាតវីងចំនួន២សន្លឹក។
-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19ចំនួន១សន្លឹក។

តាមដំណើររឿងមុនពេលកេីតហេតុជនរងគ្រោះបានទុកសម្ភារ:ដូចខាងលេីនៅក្នុងបន្ទប់ទីចាត់ការសាលាមត្តេយ្យ ដោយបានចាក់សោរត្រឹមត្រូវមុនពេលចាកចេញទៅផ្ទះ។លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ពេលជនរងគ្រោះបានទៅធ្វេីការដូចរាល់ដងវិញស្រាប់តែឃេីញទ្វារទីចាត់ការត្រូវបានចោរលួចគាស់ហេីយបាត់បង់នូវសម្ភារ:មួយចំនួនដូចខាងលេី ទេីបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ជួយធ្វេីការស្រាវជ្រាវហើយប៉ុស្តិ៍បានរាយការណ៍លោកអធិកាក្រុងតាខ្មៅ ឲ្យផ្នែកជំនាញចុះមកពិនិត្យ ដេីម្បីស្រាវជ្រាវ ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់