ព័ត៌មានជាតិ

ខ្សែប្រយុទ្ធ Pepe នឹងរងចាំរហូតដល់ចប់រដូវកាលដើម្បីពិភាក្សាកុងត្រាថ្មីនៅ Arsenal

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Mirror បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Pepe ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenalកំពុងចាប់ផ្តើមកិច្ចពិភាក្សាគ្នាហើយទៅលើបញ្ហាកុងត្រាថ្មីប៉ុន្តែប្រហែលជានឹងត្រូវរងចាំរហូតដល់ចុងរដូវកាលជាមុនសិន។

កីឡាករ Pepe បានបញ្ជាក់បែបនេះថា៖ខ្ញុំពេលនេះកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើទំរង់លេងរបស់ក្រុមហើយនឹងត្រូវរងចាំមើលលទ្ធផលរហូតដល់ចុងរដូវកាលជាមុនសិនថាតើក្លឹបនឹងអាចឈានទៅដល់ចំណុចដែលខ្លួនចង់បានឬក៏យ៉ាងណាគឺការមានសិទ្ធទៅលេងនៅ Champions Leagueនារដូវកាលក្រោយ។

ទោះបីជាយ៉ាងណាក្តីកីឡាករបានបញ្ជាក់ផងដែរអំពីផលលំបាករបស់ខ្លួននៅក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់និងជាពិសេសគឺបញ្ហាប្រើប្រាស់ភាសាដើម្បីទំនាក់ទំនងជាមួយនឹងក្រុមគ្រូបង្វឹកតែម្តងព្រមទាំងពេលវេលាដែលមិនបានចូលរួមប្រកួតផងពីព្រោះថាគ្មានកីឡាករណាម្នាក់ដែលសប្បាយចិត្តពេលដែលមិនបានលេងនោះទេ៕

មតិយោបល់