ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងប្រុសម្នាក់ អាយុ៣ឆ្នាំ លង់ទឹកស្លាប់

ពោធិ៍សាត់ៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសសអាយុ០៣ឆ្នាំម្នាក់ ធ្លាក់លង់ទឹកស្លាប់ ដោយសារឪពុកម្តាយរបស់គាត់មើលមិនបានដិតដល់ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី នៅចំណុចភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ទាំងកណ្តាលថ្ងៃត្រង់។

សពកុមាររងគ្រោះមានឈ្មោះវ៉ា រដ្ធា ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក ស្ថិតភូមិឃុំខាងលើ ។ លោក វ៉ាវណ្ណានី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកនិងអ្នកស្រី រ៉ុង គន្ធា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយ រស់នៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់២នាក់ ប្តីប្រពន្ធរួមក្រុមគ្រួសារព្រមទាំងកុមាររងគ្រោះ បរិភោគអាហារថ្ងៃត្រង់ រួចក៏ដាក់កូននៅក្បែរខ្លួនតែមួយពព្រិចភ្នែក មិនបានប្រយ័ត្នកូនរត់ឈូរឆរ ក៏ប្រទះឃើញកូនរបស់គាត់លង់ទឹកស្លាប់ នេះជាមូលហេតុ បណ្តាលមកពីគាត់ជាឪពុកម្តាយធ្វេសប្រហែស ទើបធ្វើអោយកូនប្រុសជាទីស្រឡាញ់ របស់គាត់ស្លាប់បែបនេះ។

លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាម បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹង នៃការស្លាប់របស់កុមាររងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសន្និដ្ឋានថា កុមាររងគ្រោះពិតជាស្លាប់ ដោយករណីលង់ទឹកមែន ។ សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមគន្លងប្រពៃណីនៃពុទ្ធសាសនា៕

មតិយោបល់