ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តសាំយ៉ុងបែកកង់ក្រោយ បណ្តាលឲ្យក្រឡាប់ស្លាប់៣នាក់ និងរងរបួស១១នាក់

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៨នាទី នៅលើផ្លូវក្រាលកៅស៊ូ លេខ១៤៣ ស្ថិតក្នុងភូមិក្លែងពណ៌ ឃុំ ព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A-8529 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យរថយន្តក្រឡាប់ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន០៣នាក់(ប្រុស) នឹងរងរបួស មនុស្សចំនួន១១នាក់ ស្រីចំនួន០៧នាក់ ។

ក្រោយពេលកើតហេតុរួច អ្នកបើកបរ ទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ៕

មតិយោបល់