ជាទូទៅជម្ងឺសន្លាក់អាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះទេ តែប្រសិនបើធ្វើការព្យបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលនោះវាមិនធ្ងន់ធ្ងរដូចស្ត្រីម្នាក់នេះឡើយ។ តាមប្រភពព័ត៌មានឲ្យដឹងថាស្ត្រីរូបនោះមានវ័យ ៧៦ ឆ្នាំ ត្រូវបានវេជ្ជសាស្ត្រ Journal ដែលមានឯកទេសខាងជម្ងឺសន្លាកនៃសហរដ្ឋអាមេរិក ប្រកាសពីករណីចម្លែករបស់នាង។ ជាពិសេសនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺរលាកសន្លាក់រាំរ៉ៃ មិនត្រឹមតែប៉ុណ្ណោះអវៈរបស់នាងបានផ្លាស់ប្តូរខូចទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរ។ អ្នកជំនាញមានប្រសាសន៍ថាប្រសិនបើនាងព្យាបាលជម្ងឺនេះឲ្យបានត្រឹមត្រូវ ស្រប់តាមគោលការណ៍នោះដៃរបស់នាងក៏មិនត្រូវបានបំផ្លាញ់ដល់ថ្នាក់នេះដែរ៕
ព័ត៌មានជាតិ
មតិយោបល់