ករណីខ្មានកាំភ្លើង បើករថយន្តស៊េរីទំនើបមួយគ្រឿង ស្លាកលេខ នគរបាល ឈប់រួចបាញ់ឡើងលើមួយគ្រាប់ នៅខណ្ឌទួលគោក

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មានករណីខ្មានកាំភ្លើង បើករថយន្តស៊េរីទំនើបម៉ាក Ford មួយគ្រឿងពាក់ស្លាកលេខ នគរបាល បាញ់ឡើងលើមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវលេខ២៥៧កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ បានធ្វើដំណើរមកឈប់នៅកន្លែងកើតហេតុ ហើយបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ រួចបើកគេចខ្លួនបាត់ បន្សល់តែសំបកគ្រាប់នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំង យកសំបកគ្រាប់ទៅរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *