ព័ត៌មានជាតិ

វាយសោរតូបលួចទូរស័ព្ទមិនបានប៉ុន្មានផងត្រូវសមត្ថកិច្ចឃាត់ជាប់

កោះកុង: នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង២និង១០ នាទីផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះលី យ៉ាសាក់ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរលក់ទូរស័ព្ទដៃមានទីលំនៅបច្ចុប្បន្នភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង បានប្ដឹងឈ្មោះ ធៀម ប៊ុនលី ភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នាពីបទវាយសោរតូបរបស់គាត់លួចយកទូរស័ព្ទដៃអស់ចំនួន ០៨ គ្រឿង
– ម៉ាក់វីវ Y91 មួយគ្រឿង
– ម៉ាក់វីច Y81 មួយគ្រឿង
– ម៉ាក់ អ៊ូប ប៊ូ F9 មួយគ្រឿង
– ម៉ាក់ ភិសេល 3AXL មួយគ្រឿង
– ម៉ាក់ សូនី មួយគ្រឿង
– ម៉ាក់ អាយផេត មួយគ្រឿង
– ម៉ាក់ ហូវ៉ៃ មួយគ្រឿង
– ម៉ាក់ 2IE មួយគ្រឿង
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់