ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជនសង្ស័យ១នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ព្រះសីហនុ: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ នាញនៃអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅវេលាម៉ោង ១៤និង៣០នាទីល្ងាចនៅចំណុចដូនម៉ៅស្ថិតក្នុងភូមិពូធឿង ឃុំបិត ត្រាំ ង ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ស៊ន រាណ ភេទស្រី អា យុ ៤០ឆ្នាំ មានមុខរបរទិញអេតចាយ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារ ធាតុញៀនចំនួន ១៩កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿងជញ្ជីងថ្លឹងចំនួន០១ គ្រឿង ។

បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីនិងចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់