ព័ត៌មានជាតិ

ម្ចាស់ដុតធូបសែន បណ្ដាលឲ្យឆេះផ្ទះ ២ខ្នង នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣១នាទីយប់ មានករណីភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋ អស់ចំនួន ០២ខ្នង របស់ម្ចាស់ឈ្មោះ លោក ងេន សុផាត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ព្នង មុខរបរ កសិករ ធ្វើអំពីឈើ ផ្ទះមានទំហំ ០៨x១០ម៉ែត្រ ២ខ្នង ប្រក់ប្រកក្បឿង ស្ថិតនៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ខូចខាតទាំងស្រុង និងមានទ្រព្យសម្បត្តិមួយចំនួនដូចជា៖
– ប្រាក់ចំនួន ៨,៥០០,០០០រៀល
– គោយន្តកន្រ្តៃយ៍ចំនួន ០១គ្រឿង
– ស្រូវចំនួន ៥៣បេ
– មាសចំនួន ០៧ជី និងទ្រព្យសម្បត្តិមួយចំនួនទៀតដែលនៅក្នុងផ្ទះ ។
ករណីខាងលើនេះពុំមានគ្រោះដល់មនុស្សទេ ។

មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះដុតធូបសែននៅលើផ្ទះ រួចនាំគា្នទៅចូលរូមកម្មវិធីបង្កក់ក្មួយ នៅជិតគ្នា ងាកមើលមកផ្ទះខ្លូនឯងក៏ឃើញភ្លើងកំពុងតែឆេះយ៉ាងខ្លាំងបាត់ទៅហើយ ។

ក្រោយមកម្ចាស់ផ្ទះនិងអ្នកជិតខាងក៏នាំគ្នាមកជួយពន្លត់តែមិនឈ្នះ ករណីអគ្គិភ័យឆេះផ្ទះខាងលើនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា មិនបានចេញជួយសង្គ្រោះទាន់ពេលនោះទេ ដោយមូលហេតុផ្លូវពិបាក និងឧបសគ្គ៕

មតិយោបល់