ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ឆក់ខ្សែកនារីរងគ្រោះ ត្រូវពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ: នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី មានករណីឆក់ខ្សែក ស្ថិតនៅចំណុចជិតបង្គន់អនាម័យសាធារណ: ផ្លូវទន្លេសាបក្រុមទី០៧ ភូមិ១ សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថាន់ ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ជាតិ បុប្ផារ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ ៤៣០ ផ្លូវ ៣៧១ សង្កាត់បឹងទំពុន ខណ្ទមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុស្រ្តីរងគ្រោះ បានបើកបរម៉ូតូមកឈប់និយាយទូរស័ព្ទ ជិតបង្គន់អនាម័យ ជនសង្ស័យបានដើរមកឆក់ខ្សែក ពីស្រ្តីរងគ្រោះ ហើយត្រូវបានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ជួយចាប់បានជនសង្ស័យម្នាក់រួច បានបញ្ជូនមកឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោចង្វា ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបាននឹងកំពុងក៏សាងសំណុំរឿង បញ្ជូនទៅតុលាការសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់