ព័ត៌មានជាតិ

​ជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់កាបូប

​ព្រះសីហនុ:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២​ នៅវេលាម៉ោងប្រហែល២២ និង០០នាទី មានប្រជាពលរដ្ឋដែលជាម្ចាស់កាបូប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យបានឆក់កាបូបរបស់គាត់ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

+សម្ភារ:ដែលបាត់បង់រួមមាន ៖
– កាបូបយួរដៃម៉ាក LV ចំនួន០១
– កាបូបលុយតូចម៉ាក POLO ពណ៌ខ្មៅ ចំនួន០១
– កូនសោរថយន្ត ចំនួន០១
– កាតធនាគារមួយចំនួន ។
– លុយអាមេរិកចំនួន៩០០ (ប្រាំបួនរយ) ដុល្លារ (នៅក្នុងកាបូបលុយ ម៉ាក POLO) ។
– លុយខ្មែរ ចំនួនប្រហែល ៦លានរៀល (នៅក្នុងកាបូបយួរដៃម៉ាក LV)
បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងល្បាតបានធ្វើការស្រាវជ្រាវចេញពួនស្ទាក់ រហូតកម្លាំងជំនាញ នៃការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បានជនសង្ស័យម្នាក់ នៅចំណុចម្តុំចម្ការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យម្នាក់មានឈ្មោះ NGCLYEN LE CHANH ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម (លិខិតឆ្លងដែនមិននៅជាប់ខ្លួន) ។

សម្ភារ:ដែលដកហូតបានរួមមាន ៖
– ទូរស័ព្ទដៃ ចំនួន៣គ្រឿង
▪︎iPhone (ជារបស់ជនសង្ស័យ)
▪︎OPPO និង Samsung (ជារបស់ជនរងគ្រោះ)
– ម៉ូតូ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1O-4835 (មធ្យោបាយធ្វើសកម្មភាព) ។
– លុយខ្មែរ ប្រហែល ២០ម៉ឺនរៀល ។
– លុយអាមេរិក ប្រហែល 860$ (ក្រដាស 100 ចំនួន8សន្លឹក, ក្រដាស 50$ ចំនួន 1សន្លឹក, ក្រដាស10$ ចំនួន 1សន្លឹក) – ក្នុងនោះជារបស់ជនរងគ្រោះ800$ ។
– កូនសោរថយន្ត ចំនួន1 (របស់ជនរងគ្រោះ)
– អត្តសញ្ញាណប័ណ្ណ 1សន្លឹក (របស់ជនរងគ្រោះ)
– កាត ATM 2សន្លឹក ( ABA , Canadia ) (របស់ជនរងគ្រោះ)
– កាតសមាជិកបក្សប្រជាជនចំនួន1 (របស់ជនរងគ្រោះ)
– ប័ណ្ណ ប.ស.ស ចំនួន1 (របស់ជនរងគ្រោះ)
– ប័ណ្ណបើកបរ ចំនួន1 (របស់ជនរងគ្រោះ)
– កាតចាក់វ៉ាក់សាំង ចំនួន1 (របស់ជនរងគ្រោះ)
– លិខិតឆ្លងដែន ចំនួន1ក្បាល
ករណីនេះកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តនីតិវិធីជំនាញ ៕

មតិយោបល់