ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុ

កណ្តាលៈ នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៣និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត បណ្តាលឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុ ទីតាំងលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ស៊េរី២០១៣ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1O-5148 បើកបរដោយឈ្មោះ ជុំ ឈឿន ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទិសដៅភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ។ លុះពេលបើកមកដល់កន្លែងកើតហេតុ បានបុកពីក្រោយរថយន្តម៉ាក SSANG YONG ISTANG ពណ៌ លឿង ប្រភេទដឹកអ្នកដំណើរ ពាក់ស្លាកលេខភ្នំពេញ 2P – 81034 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ឈប់ក្នុងទិសដៅស្របគ្នា បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ សពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

វត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ទៅតាមនីតិវិធី ។ សន្និដ្ឋាន៖ ករណីនេះអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង មិនបានមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕

មតិយោបល់