សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយកន្លែង ដែលបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ពីឆ្នាំងសាកទូរស័ព្ទដាក់លើពូក បង្កជាអគ្គិភ័យ ។
លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រោះ បានបញ្ជាក់ថា ឆ្លងចរន្តអគ្គិសនីពីឆ្នាំងសាកទូរស័ព្ទដាក់លើពូក បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ហួង ព្រហ្មស៊ីថា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្ថិតនៅចំណុចក្រោយ ស្ថិតនៅក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យខូចខាតទាំងស្រុង ១០០% រួមមាន៖ ផ្ទះទំហំ ៨ម x ១២ម មានចំនួន ០៦ បន្ទប់ ស្នាក់ចំនួន ០៥ គ្រួសារ (ជួលបន្ទប់ចំនួន ០៣ គ្រួសារ) ផ្ទះធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី, ផ្ទះ១ខ្នង ខូចខាតទាំងស្រុង ៨មx១២ម ផ្ទះឈើលើ ថ្មក្រោម, ទ្រព្យសម្បត្តិ របស់ម្ចាស់ផ្ទះ និង អ្នកជួលផ្ទះ ។
ហេតុការណ៍នេះបណ្តាលអោយមានរងរបួសដល់កូនម្ចាស់ផ្ទះចំនួន០១នាក់ ឈ្មោះ ព្រហ្ម វឌ្ឍនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ស្នាក់នៅបន្ទប់ខាងលើម្នាក់ឯង បណ្ដាលឲ្យរបួសដៃទាំងសងខាង និងមុខត្រង់ចង្កា បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្នុងការងារអន្តរាគមន៍ និងសង្គ្រោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់០៣ ឡាន រួមមាន៖ ឡានទឹកស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង, ឡានទឹកអធិការដ្ឋាននគរបាលក្រុង០១គ្រឿង, ឡានទឹកអាជ្ញាធរអប្សរា ០១ គ្រឿង។
រហូតដល់វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង ៕







មតិយោបល់