ព័ត៌មានជាតិ

ចោរស្រីវ័យចំណាស់ លួចម៉ូតូសិស្ស អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ត្បូងឃ្មុំ: ចោរស្រីវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោងប្រហែល៤រសៀលថ្ងែទី២៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាឯកជនពន្លឺវិជ្ជា(PIS) ដែលមានទីតាំងនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ហៃ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បានធ្វើសកម្មភាព លួចយកម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ២០១៣ របស់សិស្សឈ្មោះ សុវណ្ណ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជៀសទី១ ឃុំថ្មពេជ្រ ដែលជិះមករៀន ហើយទុកនៅក្នុងបរិវេណ មុខសាលា។

បន្ទាប់ពីបានទទួលព័ត៌មានដូចខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាប្រាំ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាខាងលើ ដកហូតបានម៉ូតូ ចំនួន២គ្រឿង មួយគ្រឿងម៉ាកហុងដា សេ១០០ ចាស់ ជាម៉ូតូរបស់ជនល្មើស និងមួយគ្រឿងទៀតជាម៉ូតូម៉ាក វ៉េវ ២០១៣ របស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

ចោរស្រីលួចម៉ូតូ (1)

ចោរស្រីលួចម៉ូតូ (2)

ចោរស្រីលួចម៉ូតូ (3)

ចោរស្រីលួចម៉ូតូ (4)

មតិយោបល់