ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បើករថយន្ត NISSAN ឱនយកទូរស័ព្ទមកនិយាយជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើ​ង បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក NISSAN មួយគ្រឿង ក្នុងល្បឿនលឿន រវល់តែងោកយកទូរស័ព្ទ មកនិយាយរេចង្កូតជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខសួនក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក NISSAN ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AS-0614 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ។ លុះពេលបើកមកដល់ចំណុចកើតហេតុ បានឱនយកទូរស័ព្ទមកនិយាយក៏រេចង្កូតរថយន្តទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន ៣កង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។ ភ្លាមៗនោះដែរ ក៏មានជនសង្ស័យឆ្លៀតឱកាសចូលយកទូរស័ព្ទ និងកាបូបលុយនៅក្នុងរថយន្ត តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជិតខាង គាត់ឃើញទាន់បានដេញឃាត់យកការបូបលុយ និងទូរស័ព្ទបានមកវិញប្រគល់ឲ្យម្ចាស់រថយន្ត ចំណែកជនសង្ស័យយកប្រគល់ទៅឲ្យសមត្ថកិច្ច ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ពិនិត្យវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់