-

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន​១​ខ្នង​ បណ្តាលឲ្យរងការខូចខាត​អស់ទាំង​ស្រុង​

កំពង់​ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​នៅ​ថ្ងៃអាទិត្យ​​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧និង៣៥​នាទី​ ស្ថិត​នៅ​ភូមិ​អំពែ​ភ្នំ​ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​អគ្គិភ័យ​កើតឡើង​ឆេះ​ផ្ទះ​របស់​ឈ្មោះ​ ភ​ន​ ប៊ុ​ន​ហាន​ និង​ប្រពន្ធ​ឈ្មោះ​ មុន​ ចាន់​នី​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ បណ្តាល​ឲ្យ​ខូចខាត​ និង​ឆេះ​អស់​ផ្ទះ​ចំនួន​១​ខ្នង​ ធ្វើ​ពី​ឈើ​ថ្ម​ពី​ខាងក្រោម​ទំហំ​ ៦×៨ ​ប្រក់​ក្បឿង​ ជញ្ជាំង​ធ្វើ​ពី​ក្តារ​ សម្ភា​រ:​ប្រើប្រាស់​មាន​ គ្រែ​ប្រអប់​ចំនួន​៣​ ពូក​ចំនួន​៣​ ទូរទស្សន៍​១៤​អ៊ី​ន​ចំនួន​១​គ្រឿង​ ធុងបាស់​ចំនួន​១​ និង​លុយ​ចំនួន​២០​ម៉ឺ​ន​រៀល​ ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ និង​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។​

កិច្ច​ប្រតិបត្តិការ​របស់​កម្លាំង​ជំនាញ​ខេត្ត​ និង​កម្លាំង​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​ច្បារមន​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិស​ភ័យ​ចំនួន​២​គ្រឿង​ ការិយាល័យ​ជំនាញ​ខេត្ត​១​គ្រឿង​ និង​អធិការដ្ឋាន​នគរបាល​ក្រុង​១​គ្រឿង​ បាញ់​ទឹក​អស់​ចំនួន​២​ពី​ឡាន ​៕

មតិយោបល់