ព័ត៌មានជាតិ

ឆ្នាំ​នេះ​គណះកម្មការ​វត្ត​អូរ​ខៃ​ដន មិនបាន​ធ្វើ​ពិធី​កាន់បិណ្ឌ​លើ​ផ្លូវជាតិ​លេខ​៥​ទេ​

​ប៉ោយ​ប៉ែត​៖​ពិធី​កាន់​វេន​បិណ្ឌ​របស់​គណះកម្មការ​វត្ត​អូរ​ខៃ​ដន ក្នុង​ឆ្នាំ​២០១៤​នេះ គឺ​មិន​បាន​ប្រារព្ធ​ពិធី​ធ្វើ​​នៅលើ​ផ្លូវជាតិ​លេខ​៥​ដូច​ក្នុង​ឆ្នាំ​មុន​ឡើយ ដោយសា​តែ​មាន​ស្ពានថ្ម​ថ្មី ផ្លូវ​ថ្មី អាចធ្វើអោយ​​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ នាំគ្នា​ធ្វើដំណើរ​ទៅ​វត្ត​បាន​ស្រួល​បំផុត ដោយ​មិន​បារម្ភ​រឿង​ទឹក​​ជំនន់​លិចលង់​តទៅទៀត​នោះ​ទេ​។​

​សូម​បញ្ជាក់​ដែលថា វត្ត​អូរ​ខៃ​ដន​ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៣១០០​ម៉ែត្រ ស្ថិត​​នៅក្នុង​ភូមិ​យៀង​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​វត្ត​ខាងលើ​នោះ ជាប់​ព្រំដែន​កម្ពុជា​ថៃ​ទៀត​ផង ប៉ុន្តែ​កន្លងទៅ​មាន​ទឹកជំនន់​បាន​មក​វាយ​ផ្តាច់​ផ្លូវ បង្ក​អោយ​ទឹក​​ហៀរហូរ​លិចលង់​ទី​អារាម​ទាំងស្រុង ទើប​នៅ​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ គណះកម្មការ​វត្តនាំ​​គ្នា​ទៅ​ធ្វើ​រោង​កាន់បិណ្ឌ​ជាប់​ផ្លូវជាតិ​លេខ​៥ ដើម្បី​អោយ​ពលរដ្ឋ​នាំគ្នា​ងាយស្រួល​មក​យក​​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះ​សង្ស័យ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​។​

​ព្រះចៅអធិកា​វត្ត​អូ​ខៃ​ដន ដែល​មាន​ព្រះនាម​ហៅថា ណ​យណេត លោក​បាន​មាន​សង្ឈដីការ​​ថា មាន​ព្រះ​សង្ឈ​គង់​ចាំ​ព្រះវស្សាស​រុបចំនួន​៩​អង្គ ទាំង​ចៅអធិកា​តែម្តង ហើយ​មាន​លោក​​យាយ លោកតា​សរុប​២០​នាក់​ប៉ុណ្ណោះ ព្រះចៅអធិការ​វត្ត​ដដែល​ក៏​មាន​បន្ទូល​ទៀតថា ក្នុង​ឆ្នាំ​​មុនៗ​គឺ​ព្រះអង្គ​ជួប​ការលំបាក​ខ្លាំង​ណាស់​ដោយសារ​ទឹកជំនន់​ឥឡូវនេះ ដោយ​មាន​អភិបាល​​ក្រុង​ប៉ោយប៉ែត មន្ទី​សា​ធារ​ណះ​ការ មាន​ឯកឧត្ត​ឧបនាយករ​ដ្ឋ​មន្ត្រី​កែ គឹមយ៉ាន រួមគ្នា​កសាង​​ស្ពានថ្ម កាត់​អូរ​ហើយ​ព្រះ​ស​ង្ស​ខ្លួនឯងក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​ដី​រាប់រយ​ឡាន យក​​មក​ធ្វើ​ផ្លូវ​គ្រួស​ក្រហម និង​លើក​ផ្លូវ​អោយ​ខ្ពស់​ដើម្បី​ទប់ទល់​ជាមួយ​ទឹកជំនន់​ទើប​នៅក្នុង​
​ឆ្នាំ​២០១៤​នេះ យើង​មិន​បាន​ទៅ​ធ្វើ​ពិធី​កាន់បិណ្ឌ​នៅលើ​ផ្លូវជាតិ​លេខ​៥ ដូច​ឆ្នាំ​មុនៗ​នោះទេ ព្រះចៅអធិកា​ដដែល​ក៏​បាន​សំណូមពរ​អំពាវនាវ​បន្ត សុំ​ទៅ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ ជួយ​ជា​ថវិកា​ក្តី ជា​ដែក​ក្តី ជា​ស៊ីម៉ងក្តី តាម​សទ្ធា​ជ្រះថ្លា ដើម្បី​ចូល​កសាង​ផ្លូវ​ដែល​មាន​ប្រវែង​៣១០០​ម ពី​ផ្លូវជាតិ​លេខ​៥ មក​វត្ត និង​ព្រះវិហា​រប​បន្តទៀត ងាយ​ស្រូល​ទប់ទល់​ជាមួយ​ទឹក​
​ជំនន់​នា​ឆ្នាំក្រោយ​បន្តបន្ទាប់​ខាងមុខនេះ ៕
2014-09-19_184033
2014-09-19_184047

2014-09-19_184105

មតិយោបល់