ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុរសម្នាក់កុំពុងហាត់ប្រាណ សង្ស័យរបូតដងដែកសង្កត់ បណ្តាលឲ្យស្លាប់ទាំងព្រឹក

ភ្នំពេញ: បុរសម្នាក់កំពុងហាត់ប្រាណ សង្ស័យរបូតដងដុំដែកសង្កត់ បណ្តាលឲ្យស្លាប់ទាំងព្រឹក ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ទីតាំងនៅក្នុងបុរីភ្នំពេញថ្មី (ទឹកថ្លា) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ផេន ចាន់នី អាយុ ២៥ ឆ្នាំ ស្នាក់នៅផ្ទះទីតាំងកន្លែងកើតហេតុខាងលើ (មើលថែផ្ទះឲ្យអ៊ំ) ។

តាមប្រភពព័ត៌មាន នៅមុនពេលភ្ញាក់ផ្អើល ដោយម្ចាស់ផ្ទះត្រូវជា អ៊ំជនរងគ្រោះ មើលតាមកាំមេរ៉ា សុវត្ថិភាពឃើញដេកមិនងើប ទើបទូរស័ព្ទឲ្យបងប្អូន និងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះពិនិត្យ តែម្តង ស្រាប់តែឃើញជនរងគ្រោះ ត្រូវដងដែកសង្កត់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ រួមទាំងកោសល្យវិច័យ កំពុងពិនិត្យកោសល្យវិច័យកន្លែងកើតហេតុ ៕

មតិយោបល់