ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចម៉ូតូ។

វត្ថុតាំងដកហូត៖
-ម៉ូតូចំនួន ០២គ្រឿង
-ដែកកែឆ្នៃសំរាប់កាច់កម៉ូតូចំនួន០២និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

មតិយោបល់