ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលលោកយាយអាយុ ៨០ឆ្នាំជាង រងរបួសធ្ងន់ ចៅប្រុសរងរបួសស្រាល ខណៈពេលជិះម៉ូតូមួយគ្រឿង ឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តធន់ធំសណ្តោងកន្ទុយទ្រុងបុក បណ្តាលអោយដួលនៅក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុចផ្សារជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេ បានឃើញរថយន្តធន់ធំសណ្តោងកន្ទុយទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4618 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ មានបុរសម្នាក់ជិញម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេ ភ្នំពេញ 1DG-2931 ដឹកជីដូនម្នាក់អាយុជាង ៨០ឆ្នាំពីក្រោយឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលឆ្លងជិតផុតស្រាប់តែរថយន្ត បានបុកដួលម៉ូតូចូលក្រោមពីមុខរថយន្ត បណ្តាលអោយខ្ទាតចេញក្រៅចៅប្រុសរងរបួស នឹងលោកយាយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រោ្គះនៅគ្លីនិកឯកជន។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចជំនាញមូលរដ្ឋាន ចុះទៅកន្លែងកើតហេតុធ្វើរការវាស់វែងយករថយន្ត នឹងម៉ូតូទុកអែបខាងធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន៕
មតិយោបល់