(សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង (Kim Yo Jong) បាននិយាយថាកូរ៉េខាងជើងប្រឆាំងជាដាច់ខាត នឹងសង្រ្គាម ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខយោធា ឬក៏បើកការវាយប្រហារណាមួយ នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង នឹងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ។
ការព្រមានខាងលើរបស់អ្នកនាង គីម យូជុង ធ្វើឡើងតាមរយៈការដកស្រង់សម្ដីដោយប្រព ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ និងជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូស វ៉ុក (Suh Wook) ដែលកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានលើកឡើងថាយោធានៃ ប្រទេសរបស់លោកមានសមត្ថភាពវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសកូរ៉េខាងជើង។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ KCNA អ្នកនាង គីម យូជុង បានកត់សម្គាល់ថាកូរ៉េខាងជើងប្រឆាំងនឹងសង្រ្គាមដែលនឹងបង្កការបំផ្លិចបំផ្លាញ ដល់ឧបទ្វីបកូរ៉េ ហើយក៏មិនបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងនោះដែរ។ ប៉ុន្តែ ប្រសិនបើកូរ៉េខាងត្បូងបើកការវាយប្រហារណាមួយលើ ឬហ៊ាន បំពានចូលទឹកដីកូរ៉េខាងជើងសូម្បីតែមួយចំអាម នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងនឹងបំពេញកាតព្វកិច្ចរបស់ពួកគេភ្លាម៕
ប្រភព៖ Reuters
មតិយោបល់