ព័ត៌មានជាតិ

លោកតាវ័យចំណាស់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ នៅផ្លូវជាតិលេខ៦

កំពង់ធំ: ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូប៉ះម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យបុរស២នាក់របួសធ្ងន់-ស្រាល និងខូចខាតម៉ូតូ០២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក ហុងដាឆាលី ពណ៌ស គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ឃិន ខាំ ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ (មិនពាក់មួកសុវត្តិភាព) របួសធ្ងន់។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយសាគី វីវ៉ា ពណ៌ខ្មៅ ផ្លាកលេខ 1AK-3874 បើកបរដោយឈ្មោះ ចាន់ សុភាស់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសស្រាល មុខរបរកសិករ (មិនពាក់មួកសុវត្តិភាព)។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ម៉ាកស៊ុយសាគី វីវ៉ា ឈ្មោះ ចាន់ សុភាស់ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅប៉ះម៉ូតូឆាលី ដែលកំពុងធ្វើដំណើរពីមុខ។

ក្រោយកើតហេតុ សមត្ថកិច្ច យកវត្ថុតាង និងនាំខ្លួន ជនរងរបួស ទៅកាន់អធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ដើម្បីសាកសួរ តាមនីតិវីធីនៃច្បាប់៕

មតិយោបល់