ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញ និងដកហូតទំនិញជិត ៤០០គីឡូក្រាមនៅតាមទីផ្សារដែលប៉ះពាល់

ព្រះសីហនុ និងកំពង់ធំៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដីខេត្ត ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ ក្នុង និងក្រៅស្រុកដែលមកលេងនៅក្នុងខេត្ត គឺធានាថាទំនិញទាំងនោះមានអនុលោមភាពសម្រាប់ប្រើប្រាស់ ក៏ដូចជាបរិភោគជាដើម។

តាមលទ្ធផលនៃការត្រួតពិនិត្យគឺមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩១.៤០គីឡុក្រាមមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែ។

 

មតិយោបល់