ព័ត៌មានជាតិ

ករណីហិង្សាបណ្តាលឲ្យភាគីម្ខាងស្លាប់ និងម្ខាងទៀតជាប់ខ្នោះ

ភ្នំពេញ: នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាពជនរងគ្រោះ (ទំនាស់ប្រើកន្ត្រៃយ៍ចាក់បណ្តាលឲ្យស្លាប់) នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បង្កឡើងដោយជនសង្ស័យឈ្មោះ យៅ ហ៊ាម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានមានទំនាស់គ្នារួចយកកន្ត្រៃយ៍ចាក់ចាំសៀតផ្កាខាងស្តាំ បណ្តាលឲ្យជនរង គ្រោះឈ្មោះ សៀន ស្នា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យព្រះកុសម:) ។

សម្ភារ:បន្សល់ទុក៖ គ្មាន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់