ត្បូងឃ្មុំ: កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ ញ៉ែម ម៉េត ភេទស្រី អាយុ ៨៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកក្រមា ពណ៌ក្រហម ទៅចងកដោយភ្ជាប់ នឹងធ្នឹមផ្ទះ មានកម្ពស់ ១.៧៥ម បណ្ដាលឲ្យស្លាប់ ខណ:ពេលដែលជនរងគ្រោះនៅផ្ទះតែម្នាក់ឯង។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ និងពេទ្យមណ្ឌលសុខភាព បានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវលើសព សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្វើអត្តឃាតចងកពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ៖ ចាស់ជរា នឹងវង្វេងវង្វាន់ ។
ក្រោយពីបានពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់