ព័ត៌មានជាតិ

Ford បុកជាមួយ470 បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តម៉ាក ford reanger បុកជាមួយរថយន្តលុចស៊ីស 470 បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តលុចស៊ីស LX 470 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-7988 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក Rord Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7502 ដែលបើកបរទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់