ព័ត៌មានជាតិ

ផឹកសីុចំស្រាកាច ទាស់ពាក្យសំដីគ្នា យកដែកទីប វាយបែកក្បាល ដេរ ៧ថ្នេរ

ព្រះសីហនុ: យុវជន ២នាក់ ដែលជាមិត្តភ័ក្តិ រួមការងារជាមួយគ្នា បានផឹកស៊ីសប្បាយ និយាយក្លែមពាក្យសម្តី ចុះឡើងៗ ទៅជារឿងទំនាស់ រហូតឈានទៅប្រើអំពើហឹង្សា យកបំពង់ទីបដែកវាយក្បាល បណ្តាលឱ្យបែកហូរឈាម កក្លាក់ តែម្តង។

ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង០៩:០០នាទី យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចឡងបុិច ស្ថិតក្នុងភូមិ សុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

ប្រភពព៍ត៌មាន បានបញ្ជាក់ថា ករណីបង្ករបួសស្នាមមួយ កើតឡើងដោយជនសង្ស័យឈ្មោះ ឈន គា ភេទ ប្រុស អាយុ ២៣ឆ្មាំ ជនជាតិខ្មែរ មុខរបរកម្មករសាឡង់ ស្នាក់នៅភូមិ១ ឃុំ
កំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានស្រុកកំណើត ភូមិអូរក្រសា ស្រុកដំណាក់ចំបក់ ក្រុងកែប បានយកដែកបំពង់ទីបដែក វាយទៅលើក្បាលមិត្តភ័ក្តិ ខណ:ទាស់ពាក្យសម្តី ពេលផឹកស៊ីជុំគ្នា បណ្តាលឱ្យរបួសបែកក្បាល ប្រហែល ៣ស.ម នៅចំក្បាលខាងក្រោយ ដេរ ៧ថ្នេរ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡាយ វុធ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសាឡង់ ដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិអណ្តូងខ្មែរ ឃុំអណ្តូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត បានងរបួសក្បាលពីក្រោយ ដេរ ៧ថ្នេរ។ ចំណែក ជនបង្ករ ត្រូវបាននគរបាលប៉ុស្ត៍ សង្កាត់កោះរ៉ុង ឃាត់ខ្លួន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-04-23_01-05-20 photo_2016-04-23_01-05-23 photo_2016-04-23_01-05-25 photo_2016-04-23_01-05-28

មតិយោបល់