វ៉ាសុីនតោនៈ បើតាមការឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់អាមេរិក នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រ បាននិយាយថា ជនសុីវិលចំនួន ២០នាក់ទំនងជាត្រូវបានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅប្រទេសអុីរ៉ាក់ និងសុីរី។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព៍ត៌មានចិនស៊ិនហួ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៦។
កងកម្លាំងចំនួន ៩នាក់របស់អាមេរិក ត្រូវបានដាក់ការវាយប្រហារតាមអាកាស ក្នុងគោលដៅដាច់ដោយទ្បែកពីគ្នាទៅលើរដ្ឋអ៊ីស្លាម(IS) ចាប់ពីខែកញ្ញាទី១០ ដល់ខែកុម្ភៈទី២ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍ដដែរក៏បានឲ្យដឹងទៀតថា ក្នុងនោះក៏មានជនសុីវិលចំនួន ១១ នាក់ផ្សេងទៀតបានរងបួសផងដែរ។
កាលវាយប្រហារលើកដំបូងកាលពីខែកញ្ញាទី១០ គ្រាប់បែកបានទម្លាក់ទៅក្នុងតំបន់ដែលត្រួតត្រាដោយពួក IS ស្ថិតក្នុងទីក្រុងKubaysah ប្រទេសអុីរ៉ាក់ បានបណ្ដាលឲ្យជនស៊ីវិលពីរនាក់បានស្លាប់ និង៤ នាក់ទៀតរងរបួស នៅពេលដែលពួកគេបានបើរថយន្តចូលទៅក្នុងតំបន់គោលដៅអំទ្បុងពេលនៃការវាយប្រហារ។
សម្រាប់ការវាយប្រហារមួយទៀត គឺការបាញ់កាំភ្លើងត្បាល់ដោយពួក IS បានសម្លាប់ជនសុីវិលចំនួន ៨ នាក់ក្នុងប្រទេសអាហ្វាហ្គានីស្ថាន និងអ៊ីរ៉ាក់កាលពីខែតុលាទី៥ នេះបើយោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹង។
ក្នុងនោះដែរកងកម្លាំង៣នាក់ ក្នុងចំណោម៩ នាក់របស់អាមេរិក ដែលបានវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសសុីរី ក៏បានបណ្ដាលឲ្យជនសុីវិលចំនួន ៣នាក់បានស្លាប់ផងដែរ៕
មតិយោបល់