ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅផ្លូវជាតិលេខ៣

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើហេតុនៅថ្ងៃ ទី១០ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង៤និង៤០នាទី រវាងរថយន្ត និង ម៉ូតូ ត្រង់ចំណុចស្តុបវត្តស្លែងផ្លូវជាតិលេខ៣ ស្ថិតនៅភូមិ វត្តស្លែង សង្កាត់ ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ បណ្តាលឲ្យមនុស្សប្រុស ០២នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ភាគីម៉ូតូម៉ាក HONDA PCX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-3018 អ្នកបេីកបរមានឈ្មោះ វ៉ាន់ ចាន់ប៉ូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ អាស័យដ្ឋានផ្ទះលេខ១២០ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌណ្ឌពោធិ៍សែនជ័យ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។
-អ្នករួមដំណើរមានឈ្មោះ ភន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ អាស័យដ្ឋាន ភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។
ឮភាគីរថយន្តម៉ាក HOWO ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0911 (ជាប្រភេទរថយន្តក្រឡុកស៉ីម៉ង់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលពងទឹក ។
បច្ចុប្បន្ន: សពត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ឲ្យទៅការិយាល័យចរាចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី ៕

 

មតិយោបល់