កីឡាការិនីវាយតិន្និស Caroline Wozniacki បានធ្វើអោយអ្នកទស្សនាអស់សំណើចកំឡុងការប្រកួតមួយនៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីលជាមួយ Maria Sharapova ដោយកីឡាការនីដាណឺម៉ាករូបនេះបានធ្វើខ្លួនត្រាប់តាមកីឡាករអាមេរិកស្បែកខ្មៅ Serena Williams។
ក្នុងការធ្វើត្រាប់នេះដែរ Wozniacki បានដាក់កន្សែងពោះគោនៅដើមទ្រូង និង គូថ ធ្វើឲ្យដូចទៅនឹងរាងរបស់ Serena Williamsតែម្តង។ ជាមួយនឹងគ្នានេះដែរក៏មានវត្តមាជើងឯក Grand Slam 17 ដង Roger Federer ក៏បានចូលរួមទស្សនាការប្រកួតនោះផងដែរ និងអង្គុយទប់សំណើច ហៀរទឹកភ្នែកស្ទើរតែមិនបាន។
នេះមិនមែន ជាលើកទីមួយទេ ដែលកីឡាករ កីឡាការនីវាយតិន្នីសធ្វើត្រាប់តាមមិត្តរួមអាជីបរបស់ខ្លួន ដូចជាកីឡាករ លំដាប់ទីមួយពិភពលោក Novak Djokovic ក៏ធ្លាប់ធ្វើត្រាប់តាម Rafael Nadal និង Roger Federer ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2011 Wozniacki ធ្លាប់ក្លែងខ្លួនជាអ្នកសារព័ត៌មាន និងសួរសំនួរជាច្រើនកំឡុងសន្និសិទសារព័ត៌មានរបស់ Novak Djokovic នៅ Wimbledon៕
មតិយោបល់