ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងសងខាង ចំនួន០២នាក់ស្លាប់បាត់បង់ជីវិត

ព្រះសីហនុ: នៅវេលាម៉ោង២២និង០០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងសងខាងចំនួន០២នាក់ស្លាប់បាត់បង់ជីវិត លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៤-២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ ១I-១៩៥១ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឃុន ចាន់រតនា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយកន្លែង មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លុះពេលបើកបរមកដល់ត្រង់ចំណុច ម៉ូតូនេះបានឡើងវ៉ាជែង ។ ខណ:ពេលនោះដែរ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក HONDA SCOOPY ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ១D-១១១៦ មានទិសដៅបញ្ច្រាសគ្នា អ្នកបើកបរឈ្មោះ ចាន់ សុធា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកចំពីមុខពេញទំហឹងតែម្ដង ។ ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់៖ ១-ឈ្មោះ ឃុន ចាន់រតនា ភេទប្រុស អ្នកបើកបរម៉ូតូ HONDA DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ២-អ្នកបើកបរម៉ូតូ HONDA SCOOPY ចាន់ សុធា ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់