ព័ត៌មានជាតិ

សូមជួយShare! សង្ស័យពុលស្រា ស្លាប់៣នាក់ និង៤៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅខេត្តក្រចេះ

ក្រចេះ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រជាពលរដ្ឋបានស្លាប់ ដោយពុំទាន់ដឹងមូលហេតុច្បាស់ តែសង្ស័យថាជាករណីពុលស្រា។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងនោះដែរ មានប្រជាពលរដ្ឋជាច្រើននាក់ ដែលមានស្ថានភាពសុខភាពមិនស្រួលដូចជា ឈឺក្បាល ហត់ហេវអស់កម្លាំង ស្រវាំងភ្នែក បណ្ដាលឲ្យស្លាប់ចំនួន៣នាក់/ស្រីម្នាក់ (ស្លាប់នៅមន្ទីរបង្អែកស្រុកសំបូរម្នាក់ និងស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន២នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤៤ នាក់/ស្រី១៧នាក់ ផងដែរ៕

មតិយោបល់