ព័ត៌មានជាតិ

កូនប្រុសបង្កើតដុតផ្ទះ របស់ឪពុក ឆេះអស់ទាំងស្រុង នៅខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះវិហារៈ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋ អស់ចំនួន ១ខ្នង ដែលស្ថិតនៅភូមិសាស្ត្រជីអោក ឃុំរមណីយ ស្រុករៀង ខេត្តព្រះវិហារ ម្ចាស់ផ្ទះមានឈ្មោះ ទៀង សុខជា ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
+ ខូចខាតឆេះផ្ទះចំនួន០១ខ្នងអស់ទាំងស្រុងមានទំហំ ០៦×០៨ មែត្រ តំបូលប្រក់គ្បឿង ជញ្ជាំងបាំងក្តាក្រាលរនាបក្តារ។
+ ខូចខាតសម្ភារៈរួមមាន៖
– គ្រែប្រអប់ចំនួន ១
– ពូកចំនួន ៣
– តុដែកចំនួន ១
– កៅអីជ័រចំនួន ២០
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៣សន្លឹក និងសម្ភារ:ប្រើប្រាស់មួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីឈ្មោះ ទៀង ចាន់ថន ភេទប្រុស អាយុ ២៨ឆ្នាំ (ត្រូវជាកូនម្ចាស់ផ្ទះ) ជាអ្នកដុតផ្ទះ ។

ក្នុងប្រតិបត្តិការពន្លត់នេះ កងកម្លាំងអន្តរាគមន៍ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០១គ្រឿង កម្លាំង២០នាក់ និងប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត៕

មតិយោបល់