ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី ឆាបឆេះប៊ីដុងសាំងបង្កជាអគ្គិភ័យ បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី ត្រង់ចំណុចក្រុមទី១៨ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឆ្លងចរន្តអគ្គិសនី ធ្វើអោយឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊ិន សាក់ ភេទប្រុស អាយុប្រហែល ៥៣ ឆ្នាំ មានទីលំនៅចំណុចកើតហេតុ ខាងលើ ។

គ្រោះអគ្គិភ័យនេះបណ្តាលអោយផ្ទុះប៊ីដុងសាំងឆាបឆេះអ្នកចូលមកជួយរបួសធ្ងន់ចំនួន៤នាក់ ស្រី ១នាក់ និងរបួសស្រាល ១នាក់ប្រុស មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ជិន ជឿម ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីរស់នៅភូមិព្រៃព្រាល ឃុំព្រស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់ ), ២.ឈ្មោះ មុត ដេត (ហៅ ធា) ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់), ៣.ឈ្មោះ ឡាយ ស្រី ណូ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់), ៤.ឈ្មោះ ឃួន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់) និង៥.ឈ្មោះ សួង ញ៉ាន ភេទប្រុស អាយុប្រហែល ៤៥ ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសស្រាល) ។

តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ទ្រព្យសម្បត្តិខូចខាតក្នុងការឆាបឆេះនេះ សរុបជាទឹកប្រាក់ប្រហែល ៣,៥០០ដុល្លារ ។

ករណីនេះ កម្លាំងនគរបាលស្រុកមោងឫស្សី បានពន្លត់រលត់ទាំងស្រុងដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង និងប្រើទឹកអស់ចំនួន៥ឡាន ក្នុងនោះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុករុក្ខគីរីចំនួន ១គ្រឿង និងរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋអស់ចំនួន ៣គ្រឿង ៕

មតិយោបល់