ព័ត៌មានជាតិ

ដេកលក់ខណៈកំពុងបើកបរ បណ្ដាលឲ្យរេចង្កូតធ្លាក់ពីលើទ្រូងផ្លូវអូសប្រហែល ៥០ម៉ែត្រ និងឆេះផ្នែកខាងមុខកាប៊ីនទាំងស្រុង

ឧត្ដរមានជ័យ: ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-7992 មិនស្គាល់ម៉ាករបស់ក្រុមហ៊ុន ផែអូរស្ងួត បណ្ដាលឲ្យឆេះផ្នែកខាងមុខកាប៊ីនទាំងស្រុង ដែលស្ថិតនៅភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ អ្នកបើកបរឈ្មោះ ខួច (ហៅក្រៅ) បានគេចខ្លួនបាត់តាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើ ឈ្មោះ ខុត ឈុន ភេទស្រី អាយុ ៥១ឆ្នាំ ដែលរស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា ឡានបានវ៉ាគោយន្តកន្ត្រៃចំផ្លូវកោង រេចង្កូតបណ្ដលឲ្យធ្លាក់ពីលើទ្រូងផ្លូវអូសប្រហែល ៥០ម៉ែត្រ។

មូលហេតុ៖ បណ្តាលមកពីម្ចាស់ដេកលក់កំពុងបើកបរ។

កម្លងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ទឹកចំនួន ១រថយន្ត ស្មើរ ០៥ម៉ែត្រគូប ករណីនេះមិនបណ្ដាលឲ្យ មានមនុស្សរបួសឬស្លាប់ឡើយ៕

មតិយោបល់