ព័ត៌មានជាតិ

ប្រាក់ចំណូល Apple ក្នុង​ត្រីមាស​ទី​៤ មាន​ចំនួន $៣៧,៥​ពាន់​លាន​

​ប្រាក់ចំណូល Apple នៅក្នុង​ត្រីមាស​ថ្មី​នេះ កើនឡើង​លើស​ការរំពឹង​ទុក​របស់​ក្រុមហ៊ុន និង​ក្រុម​អ្នកវិភាគ ដោយសារតែ​មាន​ការជំរុញ​ទីផ្សារ​ស្មា​ត​ហ្វូន​ពី iPhone 5S និង iPhone 5C ។​
​សារព័ត៌មាន AllThingsD បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ក្រុមហ៊ុន Apple ទទួលបាន​ប្រាក់ចំណូល ៣៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក លើស​ពី​ការរំពឹងទុក ដោយ​កាលពី​ខែកញ្ញា​កន្លងទៅ Apple បាន​រំពឹង​ថា ខ្លួន​នឹង​ទទួលបាន​ប្រាក់ចំណូល​នៅ​ចន្លោះ​ពី ៣៤-៣៧​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​ក្រុម​អ្នកវិភាគ​វិញ បាន​រំពឹងទុក​ថា Apple នឹង​ទទួលបាន ៣៦,៨២​ពាន់​លាន​ដុល្លារ​អាមេរិក​។​
apple-sign-logo-234
​នៅក្នុង​ត្រីមាស​ទី​៤​នេះ ក្រុមហ៊ុន Apple លក់ iPhone បាន​ចំនួន ៣៣,៨​លាន​គ្រឿង គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ១៩​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក iPad លក់បាន ១៤​លាន​គ្រឿង​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​ប្រភព​ខាងលើ​បានបញ្ជាក់​ថា ក្រុមហ៊ុន Apple នឹង​ចែក​ភាគលាភ​ដល់​ម្ចាស់​ភាគហ៊ុន​ទាំងអស់​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៣ ហើយ​នឹង​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ផង​ដែរ​៕​

មតិយោបល់