សូមប្រុងប្រយ័ត្ន! ករណីអគ្គិភ័យឆេះផ្ទះ បណ្តាលមកពីភ្លើងចង្រ្កានដាំបាយ

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីថ្ងៃត្រង់ ដែលស្ថិតនៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គិភ័យមួយ បានកើតឡើងបណ្តាលឲ្យឆេះផ្ទះចំនួន ១ខ្នង ជនរងគ្រោះឈ្មោះ ឡាញ់ សុខលាភ ភេទប្រុស អាយុ ៣៣ឆ្នាំ ឆេះផ្ទះទំហំ ៤x៤.៥០ម៉ែត្រ ដំបូលប្រក់ស័ង្កសីជញ្ជាំងក្តារអស់ទាំងស្រុង ។

ខូចខាតសម្ភាររួមមាន៖
– លុយ ១៦លានរៀល
– ឯកសារពាក់ព័ន្ធក្នុងគ្រួសារទាំងអស់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីភ្លើងចង្រ្កានដាំបាយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *