សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាត់សោរយកម៉ូតូ)។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប, ទី២-ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ, និងទី៣-ឈ្មោះ សុខ លីណា ភេទស្រី អាយុ ៣៥ឆ្នាំ អ្នកទាំង០២នាក់ មានទីលំនៅផ្ទះជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី មានជនរងគ្រោះឈ្មោះ ផាន់ រតនា ភេទស្រី អាយុ ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ បានមកប្តឹងរាយការណ៍ជូនសម្ថកិច្ចថារូបគេបានបាត់ម៉ូតូ០១គ្រឿងម៉ាក Honda Click ពណ៌ស ឆ្នាំ២០២១ លេខតូរលេខម៉ាស៊ីន ៨០៧២០០២ ពាក់ស្លាកលេខ សៀមរាប ១AM-៩១៧២។
ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុរហូតកំណត់បានមុខសញ្ញាចំនួន ០២នាក់។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថានៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ពួកគេបានធ្វើសកម្មភាពលួចកាត់សោរបន្ទប់យកម៉ូតូចំនួន០២គ្រឿងៈ ទី០១ ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ សៀមរាប 1AG-6407 ពណ៌ក្រហម លេខតួរ ម៉ាស៊ីន 5540333 និងទី២ ម៉ាក Honda Dream 2022 ពាក់ស្លាកលេខសៀមរាប 1AI-6831 ពណ៌ខ្មៅ លេខតួ-ម៉ាស៊ីន 5715727 ពីបន្ទប់ជួលភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ហើយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចកាច់សោរម៉ូតូយកបានចំនួន០២គ្រឿង ០១ម៉ាក Honda Dream 2020 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1AJ-1825 លេខតួរម៉ាស៊ីន 5781926 និងទី២ ម៉ាក Honda Click ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាកលេខសៀមរាប 1AM-9172 លេខតួរម៉ាស៊ីន 8072002។
តាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ បានឆ្លើយថាចំពោះម៉ូតូទាំង០៤គ្រឿង និងសម្ភារមួយចំនួនទៀតដែលសម្ថកិច្ចបានឆែកឆេររកឃើញគឺពិតជារបស់ឈ្មោះ ជា ពិសិដ្ឋ ដែលត្រូវជាប្តីរបស់ខ្លួនយកមកលាក់ទុកនៅផ្ទះជួលរបស់ខ្លួនពិតមែន។
បន្ទាប់មក សមត្ថកិច្ចបានបន្តចុះទៅឆែកឆេរលំនៅដ្ឋានស្នាក់នៅរបស់ឈ្មោះ ជា ពិសិដ្ឋ និងប្រពន្ធឈ្មោះ សុខ លីណា ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ហើយរកឃើញ ម៉ូតូទាំង០៤គ្រឿងខាងលើដែលពួកគេបានធ្វើសកម្មភាពកាត់សោរបន្ទប់លួចយក និងកាត់សោរលួចយកកាលពីថ្ងៃទី១២ និង១៣ ខែមេសា ឆ្នាំ២០២២ និងម៉ូតូចំនួន ០២គ្រឿងទៀតម៉ាក ទី០១ Wave អាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1C-3733 លេខតួរម៉ាស៊ីន 5570141 និងទី០២ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-8134 លេខតួរម៉ាស៊ីន 9614297 ចំពោះម៉ូតូ០២គ្រឿងទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តថា ក្នុងពេលកម្លាំងសមត្ថកិច្ចចុះឆែកឆេរបានរកឃើញវត្ថុតាងរួមមានសោរកាច់ចំនួន០៨ផ្លែ ស្លាកលេខម៉ូតូចំនួន០៤ និងសម្ភារមួយចំនួនសំរាប់ធ្វើសកម្មភាពកាច់សោរម៉ូតូ ដែលមាននៅក្នុងរូបថត និងនៅក្នុងកំណត់ហេតុឆែកឆេរ។
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីនីតិវិធីបន្ត ៕
មតិយោបល់