ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពគាស់ទម្លុះទ្វារផ្ទះពលរដ្ឋយកសម្ភារៈ

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយទ្វារផ្ទះយកសម្ភារ:) ប្រព្រឹត្ដនៅចំណុចមុខផ្ទះលេខ FS8 ផ្លូវលេខ៤៣៤ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ កាន់ ផាន់ណា ភេទប្រុស អាយុ ៣៨ ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររើសអេតចាយ ។
ចំណែកជនរងគ្រោះឈ្មោះ ឡេង សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១២BB ផ្ទះ៥B ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕

មតិយោបល់