ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឪនិងកូនករណីធ្វើសកម្មភាពលួចម៉ូតូ នៅវត្តចំប៉ាចារ្យ…

កំពង់ស្ពឺ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកគងពិសីបានឲ្យដឹងថា មុខសញ្ញាលួចកាច់សោរកម៉ូតូយ៉ាងសកម្ម ឪ.កូន ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បង្ក្រាបបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូនៅវត្តចំប៉ាចារ្យ ឃុំអង្គពពេល ស្រុកគងពិសី
បានប្រហែល ២០នាទី កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងកម្លាំងប្រជាការពារស្ទាក់ចាប់បានជនសង្ស័យ ២នាក់ ៖
១.ឈ្មោះ ឈឿន ណាន(ចិន) ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិបឹងកក់ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ
២.ឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ដកហូតវត្ថុតាង ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ ។
ករណីនេះ បានបញ្ជូនជនសង្ស័យ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

មតិយោបល់