ព័ត៌មានសិល្បៈ និងកម្សាន្ត

អស់ស្ទះ! ខេម និង តន់ ច័ន្ទសីម៉ា ឡើងច្រៀង មានអ្នកហែហមព្រោងព្រាត (មានវីដេអូ)

(កណ្តាល)៖ ពិតណាស់ តារាចម្រៀងដែលកំពុងមានសន្ទុះទីផ្សារនិងផ្ទុះប្រជាប្រិយភាពខ្លាំង នៅក្នុងផលិកម្ម Galaxy Navatra ប្រាកដជាបងប្អូនអ្នកគាំទ្របានស្គាល់ច្បាស់ហើយ គឺ កញ្ញា តន់ ច័ន្ទសីម៉ា និង តារាប្រុស លោក ខេម។

មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ អ្នកទាំងបានបង្កកាភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងអំឡុងពេលធ្វើដំណើរឡើងច្រៀងនៅលើឆាក តារាចម្រៀងល្បីល្បាញទាំងពីរដួងនេះ មានអ្នកអមដំណើរហែហមការពារយ៉ាងអធិកអធម ព្រមទាំងមានអ្នកគាំទ្រឈរចាំស្វាគមន៍ទះដៃ អមសងខាង សន្ទុះនៃការគាំទ្រមិនចាញ់តារាបរទេសប៉ុន្មាននោះទេ។

គួរកត់សម្គាល់ផងដែរថា មួយរយ:ពេលចុងក្រោយនេះ តារាចម្រៀង កញ្ញា តន់ច័ន្ទសីម៉ា ក៏ដូចជាលោក ខេម ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ ជាពិសេសតាមរយ:បទថ្មីៗ ដែលទើបនឹងចេញក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះតែម្ដង៕

មតិយោបល់