ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបែនដឹកដីមួយគ្រឿង បើកបុកនិងកិនម៉ូតូស្កុពីឡើងខ្ទេច បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១​ និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទបែនដឹកដី បើកបុកនិងកិនម៉ូតូម៉ាកស្កុពីពណ៌ក្រហមមួយគ្រឿង បណ្តាលឲ្យបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ មានអាយុប្រហែលជាង៤០ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ មើលដល់ទីតាំងកន្លែងកើតហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់