ព័ត៌មានជាតិ

ករណីរថយន្តប៉ះជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង១៧និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តប៉ះជាមួយម៉ូតូ ០១ករណី បណ្តាលឱ្យមនុស្សរងរបួសចំនួន០២នាក់ របួសធ្ងន់០១នាក់ និងរបួសស្រាល០១នាក់ ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ភាគីបើកបររថយន្តមានឈ្មោះ​ សារ ឈុនវង្សវឌ្ឍន: ភេទប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស ។ បើកបររថយន្តម៉ាក​ TOYOTA REVO ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2B 2168 ។ ភាគីបើកបរម៉ូតូមានឈ្មោះ ប៊ុន ផែន ភេទប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល ។

អ្នកថ្មើរជើងមានឈ្មោះ សឹម ថានិត ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ រងរបួសស្រាល ។ ករណីខាងលើនេះបណ្តាលមកពីកត្តាមនុស្ស វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

បច្ចុប្បន្នកម្លាំងជំនាញបានរក្សាវត្ថុតាង នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំការដោះស្រាយ ៕

មតិយោបល់