កំពង់ធំៈ មន្ត្រីនគរបាលប៉ុស្តិ៍ក្រយា បានខ្យល់គរស្លាប់ ដោយសារជំងឺប្រចាំកាយ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុច៧មករា ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
សាកសពជនរងគ្រោះឈ្មោះ ម៉ម ឌុក ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា បច្ចុប្បន្ននៅ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះពិតស្លាប់ ដោយសារជំងឺប្រចាំកាយប្រាកដមែន។ ពិនិត្យចប់សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់