ព័ត៌មានជាតិ

រថយន្តតារាសម្តែងម្នាក់ ក្រឡាប់ជាច្រើនត្រឡប់

ស្ទឹងត្រែង: រថយន្តតារាសម្តែងម្នាក់ បានក្រឡាប់ជាច្រើនត្រឡប់ ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិតអាយុឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តដែលក្រឡាប់ខាងលើនេះជា រថយន្តរបស់តារាសម្តែងម្នាក់ ឈ្មោះ សឿន វីតា ជាអត្តីតតារាសម្តែងក្នុងផលិតកម្មមហាហង្ស និងផលិតកម្មអិលឌី។

សមត្ថកិច្ចបន្តថា រថយន្តកំពុងធ្វើដំណើរ ហើយដឹកភ្ញៀវ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានសត្វគោមួយក្បាលរត់ឆ្លងផ្លូវភ្លាមនោះ អ្នកបើកបរក៏បានកាច់ចង្កូត ដើម្បីគេច បណ្តាលឲ្យក្រឡាប់បះជើងឡើងលើតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា តារាសម្តែងម្នាក់នេះមានអាជីពមួយទៀតជាអ្នករត់តាក់ស៊ីពេលយប់ស្ទឹងត្រែង-ភ្នំពេញ។

ក្រោយកើតហេតុ តារាសម្តែងរូបនោះបានជួលរថយន្តមកស្ទួចយករថយន្ត ជួសជុលភ្លាមៗផងដែរ៕

photo_2016-08-22_12-22-20

photo_2016-08-22_12-22-27

photo_2016-08-22_12-22-30

មតិយោបល់