ត្រាក់ទ័រភ្ជួរដីចម្ការប៉ះចំមីនតោនផ្ទុះ បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដាច់ដៃ បញ្ជូនដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់

ឧត្តរមានជ័យៈ យោងតាមផេក កងរាជអាវុធហត្ថស្រុកអន្លង់វែង បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីត្រាក់ទ័រម៉ាកគូបូតា ភ្ជួរដីចំការ នៅចំណុច ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ះចំមីនតោនផ្ទុះ បណ្តាលអោយអ្នកបើកបរឈ្មោះ ឈៀក លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិផ្តៀកជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ដាច់ដៃ ដឹកបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានដាច់ខ្យល់ស្លាប់ ចំណែកត្រាក់ទ័រគូបូតា ខូចខាតដាច់កងខាងក្រោយ ផ្នែកខាងឆ្វេង ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកត្រាក់ទ័ររក្សាទុកនៅកន្លែងកើតហេតុ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *