កណ្ដាលៈ ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីយប់ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះមួយខ្នង ដែលស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឱ ធារិទ្ធ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមេផ្ទះ។
+ ប្រភេទសំណង់ផ្ទះទំហំ ០៦ម៉ែត្រx០៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ក្បឿង។
+ សម្ភារៈខូចខាតរួមាន៖
– ឆេះរថយន្តចំនួន ២គ្រឿង ម៉ាក Toyota camry ២០១៤ ពណ៌ទឹកប្រាក់ មួយគ្រឿងទៀតម៉ាក Toyota camry ១៩៩២ ពណ៌ស្លែ
– ឆេះម៉ូតូចំនួន ០៣គ្រឿង ខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។
+ គ្រោះថ្នាក់មនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត ៕
មតិយោបល់