ព័ត៌មានជាតិ

នំ​ប័ង​ផ្តល់​ផលអាក្រក់ដល់រាងកាយ​

នំ​ប័ង​គឺជា​អាហារ​ដ៏​ពេញនិយម ក្នុងចំណោម​អាហារ​ជាច្រើន នា​ព្រឹក​ព្រលឹម ។​ទោះបីជា​យ៉ាងនេះក្តី អ្នកជំនាញ​នំ​ប័ង​មិន​ត្រូវបាន​ផ្តល់​អនុសាសន៍ឲ្យ​ប្រើប្រាស់ប​ន្តឡើយ​។​
​នៅទីនេះ មួយចំនួន​នៃ​ផល​ប៉ះពាល់​ពី​នំ​ប័ង ដែល​អ្នក​មិន​ធ្លាប់បាន​ដឹង ៖
​មាន​សារធាតុចិញ្ចឹម​ទាប​
​បើ​យោង​តាម​អ្នកជំនាញ អាហារ​រូបត្ថ​ម្ភ​ផ្នែក​នំប័ង និង ផលិតផល​ផ្សេងទៀត ដែល​ធ្វើ​ពី​នំ​ប័ង ជា​ធម្មតា​វា​មិន​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាងកាយ​ឡើយ ។ នំ​ប័ង​វា​គ្រាន់តែ​ជា​ប្រភេទ នៃ​អាហារ ដែល​ប្រយុទ្ធប្រឆាំង​នឹង​ភាពអត់ឃ្លាន ក្នុង​រយៈពេល​ដ៏​ខ្លី តែប៉ុណ្ណោះ ។ ជាង​នេះ វា​ជា​អាហារ​ដែល​ធ្វើទុក្ខ​ទោស​ដល់​រាងកាយ ថែមទៀត​ផង ដោយ​ខូចខាត​ភ្នាស់​ពោះវៀន កាត់បន្ថយ​ការ​ស្រូប​សារធាតុចិញ្ចឹម​ទាំងអស់​។​

​អាហារ​ដែល​មាន​អំបិល​កាន់តែច្រើន​
​នំ​ប័ង​ជាច្រើន ជាពិសេស​នំ​ប័ង ដែល​វេច​ខ្ចប់​ចេញពី​ផ្សារ​ទំនើប ដែល​ផ្ទុក​អំបិល​ច្រើន ប្រសិនបើ​អ្នក​ញ៉ាំ​ភីហ្សា នំ​ប័ង និង​សាំង​វិច ជាដើម មានន័យ​ថា​រាងកាយ​របស់​អ្នក ត្រូវ​បាន​ផ្ទុក ចំនួន​ជាតិ​អំបិល​ច្រើន​លើស​ចំណុះ ។​

​ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ធ្វើឲ្យប៉ះពាល់​ដល់​រាងកាយ​
​យោង​តាម​ការស្រាវជ្រាវ របស់​អ្នកជំនាញ​អ​ហារ រូបត្ថ​ម្ភ ដែល​ទទួល​ទាន​ស្រូវ​សាឡី លទ្ធផល​បង្ហាញ​ថា រាងកាយ​ពួកគេ​មាន​កាឡេ​ស្តេ​រ៉ុល កាន់តែ​អាក្រក់​។ កាឡេ​ស្តេ​រ៉ុល អាក្រក់​នេះ វា​នឹង​ធ្វើឲ្យប៉ពាល់​ដល់ ជំងឺ​សរសៃឈាម​បេះដូង ។​

​ញ៉ាំ​នំ​ប័ង ធ្វើឲ្យ​កើនឡើង​ទំងន់​
​បរិភោគ​នំ​ប័ង​ច្រើនពេក ធ្វើឲ្យ​លោក​អ្នក​កើន​ទំងន់ តែ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​របប​តម​អាហារ គួរតែ​មិន​ញ៉ាំ​នំ​ប័ង នោះទេ​។​

​ការ​ទល់លាមក​
​អ្នកជំនាញ​របប​អ​ហារ បានឲ្យដឹងថា នំ​ប័ង ធ្វើឲ្យ​ទល់លាមក​ដោយសារតែ​ខ្វះ​ជាតិ​សរសៃ​។​

​បណ្តាលឲ្យ​កើត​ជំងឺមហារីក​តម្រង់នោម​
​យោង​តាម​ការស្រាវជ្រាវ​អ្នកឯកទេស​ខាង​អហារ​បានឲ្យដឹងថា បរិភោគ​ស្រូវ​សាឡី​ច្រើន ជាពិសេស​នំ​ប័ង បណ្តាល​ឲ្យ កើត​ហានិភ័យ នៃ​ជំងឺមហារីក​កោសិកា​តម្រង់​នោម ។ ផ្ទុយទៅវិញ ការពារ​នៃ​ប្រភេទ​ជំងឺ​នេះ​គួរតែ​ទទួលទាន ផ្លែឈើ​ឲ្យបាន​ច្រើន និង ក្រុម​បន្លែ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​៕

 

មតិយោបល់