ព័ត៌មានជាតិ

ករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃសៅរ៍០៧រោច ខែចេត្រ ឆ្នាំខាល ចត្វាសក័ ព ស ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ករណីអត្តឃាត (ចង.កស្លាប់) ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ជនរងគ្រោះឈ្មោះ ជឹម វណ្ណឌី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនឹងទីលំនៅបច្ចុប្បន្ន ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (ស្លាប់) មានប្រពន្ធតែបានចេញផ្លូវគ្នាយូរឆ្នាំមកហើយ។

សភាពនៃរឿងហេតុ៖ ជនរងគ្រោះខាងលើជាមនុស្សមានសតិមិនសូវគ្រប់ ដោយសារទទួលរងគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ផ្នែកក្បាល
តាមការបំភ្លឺពីឈ្មោះ ជឹម រដ្ឋធី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាបងបង្កើតជនរងគ្រោះ) បានអោយដឹងថា៖ ជនរងគ្រោះ ជាមនុស្សគ្មានទីពឹងឪពុកម្តាយស្លាប់ចោលតាំងពីតូចដោយសព្វថ្ងៃដើរសុំផ្ទះបងប្អូនរស់នៅមួយរយៈពេលៗ នៅមុនពេលកើតហេតុនៅថ្ងៃទី២០-០៤-២០២២ ជនរងគ្រោះបានចេញមកពីផ្ទះបងប្រុសឈ្មោះ ជឹម រដ្ឋធា អាយុ ៣៩ឆ្នាំ មានទីលំនៅខាង ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មកសុំផ្ទះខ្លួនជាបងប្រុសស្នាក់នៅមួយរយៈពេលខ្លី ដល់ថ្ងៃទី២២-០៤-២០២២ វេលាម៉ោង ១៨និង០០នាទី ជនរងគ្រោះបានសុំចេញពីផ្ទះបងប្រុសវិញ ដោយប្រាប់បងប្រុសឈ្មោះ ជឹន រដ្ឋធីថា (ទៅរកការងារធ្វើសំណង់នៅវត្ត) រួចក៏បានយកសាក់ដូរខោអាវ ដើរចេញពីផ្ទះបងប្រុសបាត់ទៅមិនដឹងទៅខាងណា។ លុះដល់ថ្ងៃទី២៣-០៤-២០២២ ឈ្មោះ ជឹម រដ្ឋធី ត្រូវជាបងជនរងគ្រោះបានដើរសួរពីដំណឹងរបស់ប្អូនក៏បានដឹងព័ត៌មានថា ឃើញជនរងគ្រោះជាប្អូនដើរនៅម្តុំក្នុងដីឡូទំនេរកាសូទីនក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក៏បានដើររកមើលស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក នៅក្នុងដីឡូទំនេរកាសូទីន លើដើមអំពិលបារាំងស្លាប់បាត់ទៅហើយ រួចក៏បានផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយកម្លាំងផ្នែកជំនាញកោសលវិច្ឆ័យ និងបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងចូលរួមដោយក្រុមគ្រួសារជនរងគ្រោះ បានចុះដល់ចំណុចកើតហេតុ ពិនិត្យស្លាកស្នាមឃើញថា ជនរងគ្រោះបានស្លាប់ដោយសារចង.ក ហើយក្រុមគ្រួសារបានទទួលស្គាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់